អ្នកបើកបរ
កាលបរិច្ឆេទការងារ: ចន្ទ ដល់ សៅរ៍
- ត្រូវចេះថែរក្សា និងគ្រប់គ្រងរថយន្តដែលខ្លួនកាន់ឲ្យគង់វង្សបានល្អជាប្រចាំ។
- ត្រួតពិនិត្យសុវត្ថិភាពរថយន្ត ជាប្រចាំមុនពេលចេញដំណើរ ដើម្បីធានាបាននូវសុវត្ថិភាពជូនអ្នកធ្វើដំណើរ។
- ត្រូវគោរព និងអនុវត្តច្បាប់ចរាចរណ៍ រាល់ការបើកបរតាមដងផ្លូវ។
- ត្រូវយល់ច្បាស់ពីទិសដៅ ភូមិសាស្រ្ត និងស្ថានភាពផ្លូវដែលត្រូវធ្វើដំណើរ។
- ត្រូវស្លៀកពាក់ឲ្យបានសមរម្យ និងមានសណ្តាប់ធ្នាប់ល្អក្នុងពេលបំពេញការងារ។
- ត្រូវមានពេលទៅតាមខេត្តផ្សេងៗ និងក្នុងទីក្រុងតាមតម្រូវការក្រុមហ៊ុន។
- ភេទប្រុស
- អាយុចាប់ពី ២៥ ដល់ ៤០ ឆ្នាំ
- ជនជាតិខ្មែរ
- មានកំរិតវប្បធម៌ ចាប់ពី ធម្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឡើងទៅ
- មានចំណង់ចំណូលចិត្ត និងស្រឡាញ់ក្នុងការងារនេះ។
- ត្រូវមានបណ្ណបើកបរ ដែលមានសុពលភាពត្រឹមត្រូវតាមច្បាប់។
- មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងការបើកបរ យ៉ាងហោចណាស់ ២ ឆ្នាំ ។
- មានភាពអត់ធ្មត់ ការព្យាយាម និងការលះបង់ខ្ពស់ ក្នុងការងារ។
- អាចបត់បែនតាមពេលវេលា ម៉ោងធ្វើការរបស់ក្រុមហ៊ុន ការងារមិនមានដែនកំណត់។
- មានភាពរួសរាយរាក់ទាក់ មានទំនាក់ទំនងល្អ មានទំនួលខុសត្រូវខ្ពស់ និងភាពស្មោះត្រង់។
- អាចនិយាយ និងសរសេរភាសាខ្មែរបាន។
- អាចធ្វើការក្រោមសម្ពាធបាន។
- មានសុជីវកម្មល្អ និងឥរិយាបទល្អ មានទំលាប់ល្អក្នុងការងារ
- ត្រូវមានសុខភាពល្អ និងមិនពាក់ព័ន្ធជាមួយគ្រឿងញៀន។